លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូ ភា អភិបាលខេត្តតាកែវ និងឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៤ នៅសាលប្រជុំច្រកចេញ-ចូលតែមួយ របស់រដ្ឋបាលខេត្តតាកែវ